កម្ពុជា-សង្គម

កម្ពុជានឹងដាក់សារព្រមានថ្មីលើបញ្ចប់បារី៖«ជក់បារីនាំឲ្យមានជំងឺហើមសួតនិងមានជំងឺបេះដូង»

គំរូសារព្រមានជារូបភាពថ្មីលើកញ្ចប់បារី
គំរូសារព្រមានជារូបភាពថ្មីលើកញ្ចប់បារី © សហការី

កម្ពុជា​ត្រៀម​ប្ដូរ​សារ​ព្រមាន​ថ្មី​លើ​កញ្ចប់​បារី​នៅ​ថ្ងៃ​ទី​១​សីហា​ខាងមុខ​នេះ​ក្រោម​ចំណង​ជើង​ថា​«​ជក់បារីនាំឲ្យមានជំងឺហើមសួតនិងជក់បារីនាំឲ្យមានជំងឺបេះដូង»។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក្ដីបារម្ភ​ចុងក្រោយ​ដែល​ថា​ «ការជក់បារីបង្កើនឲ្យមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ១៩»​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​បន្ថែម​លើ​សម្ប​ក​បារី​នោះ​ទេ​។ នេះ​បើ​តាម​លោកវេជ្ជបណ្ឌិត​ មុំ គង់ ​នាយក​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។ បើ​តាម​លោក​ជំនាញ​រូបនេះ​ដដែល ​ការ​ប្ដូរ​សារ​លើ​កញ្ចប់បារី​ធ្វើឡើង​ពីរ​ឆ្នាំ​ម្ដង​ដើម្បី​ឲ្យ​កុំ​ឲ្យ​អ្នក​ប្រើប្រាស់​ថ្នាំ​ជក់​ស៊ាំ​ជាមួយ​សារ​ព្រមាន​និង​រូបភាព​ដដែល​។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់លោកវេជ្ជបណ្ឌិត មុំ គង់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI