កម្ពុជា-នយោបាយ

លោកយ៉ែម បុញ្ញឫទ្ធិថាលោកនឹងត្រលប់មកកម្ពុជាវិញដើម្បីដឹកនាំគណបក្សកម្ពុជានិយមចូលរួមការបោះឆ្នោតឆ្នាំ២០២២

​លោក​យ៉ែម បុញ្ញឫទ្ធិ មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ
​លោក​យ៉ែម បុញ្ញឫទ្ធិ មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ © RFI

លោក​យ៉ែម បុញ្ញឫទ្ធិ ​មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា ​រូប​លោក​នឹង​គ្រោង​ត្រលប់​មក​កម្ពុជា​វិញ​ ដើម្បី​ដឹកនាំ​គណបក្ស​កម្ពុជា​និយម​។ គណបក្ស​កម្ពុជា​និយម​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​យុវជន​អតីត​គណបក្ស​សង្រ្គោះជាតិ ​និង​​ទទួល​ការ​យល់​ព្រម​ពី​ក្រសួង​មហាផ្ទៃ ​នៅថ្ងៃ​សុក្រ​ទី​២៣​កក្កដា​។ ជា​ការ​កត់​សម្គាល់ ការបញ្ជាក់ជំហររបស់​លោក យ៉ែម បុញ្ញឫទ្ធិ​យ៉ាង​ដូច្នេះ ​ធ្វើឡើង​បន្ទាប់​ពី​មាន​សាធារណមតិ​លើក​ឡើង​ថា​ រូបលោក​ជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​គណបក្ស​ថ្មី​មួយ​នេះ​ឡើង​។ ក៏​ប៉ុន្តែ​លោក​ថា ​គណបក្ស​កម្ពុជា​និយម​កើត​ឡើង​ពី​ការ​មូលមាត់​ និង​ឯកភាព​គ្នា​ពី​ក្រុមយុវជន​ និស្សិត ​និង​សាស្រ្តាចារ្យ​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកយ៉ែម បុញ្ញឬទ្ធិ ដែលជាការរៀបចំជូនដោយជួប នរក្សា៖

សូមបញ្ជាក់ជូនថា លោកយ៉ែម បុញ្ញឫទ្ធិ ទទួលសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី១៧មេសា ក្រោយពីបានដាក់លិខិតស្នើសុំសិទ្ធិនយោបាយឡើងវិញជាមួយនឹងអតីតមន្រ្តីជាន់ខ្ពស់ចំនួន៦រូបផ្សេងទៀត នាពេលកន្លងទៅ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI