កម្ពុជា-សេដ្ឋកិច្ច

បុគ្គលិកព្រលានយន្តហោះសៀមរាប មិនទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ ក្រោយ​បញ្ឈប់​ពី​ការងារ

បុគ្គលិកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នាំគ្នាលើកបដា ទាមទារឲ្យក្រុមហ៊ុន និងក្រសួងការងារ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិល ពន្លឿនការដោះស្រាយបញ្ហាបញ្ឈប់ការងារពួកគាត់
បុគ្គលិកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នាំគ្នាលើកបដា ទាមទារឲ្យក្រុមហ៊ុន និងក្រសួងការងារ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិល ពន្លឿនការដោះស្រាយបញ្ហាបញ្ឈប់ការងារពួកគាត់ © សហការី

វិវាទ​រវាង​បុគ្គលិក​ ដែលបំរើការងារ​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ និងក្រុមហ៊ុន (Vinci)​ ដែលជាក្រុមហ៊ុន​វិនិយោគ​លើវិស័យ​ព្រលាន​យន្តហោះ​ដ៏ល្បី​របស់​បារាំង ​នៅមិនទាន់​មានដំណោះស្រាយ​នៅឡើយ ​ខណៈពួកគេកំពុង​ជួបប្រទះ​បញ្ហាជីវភាព​ក្រោយការបញ្ឈប់​ពីការងារ​ ដោយសារតែ​ការរីករាលដាល​នៃជំងឺ​កូវីដ-១៩​។ ​កាលពីថ្ងៃសុក្រ ​ទី២៣ ​ខែកក្កដា​ កន្លងទៅនេះ ​បុគ្គលិក​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរា​ប បាននាំគ្នាលើកបដា ​ទាមទារឲ្យក្រុមហ៊ុន​ និងក្រសួងការងារ​ ព្រមទាំង​​អាជ្ញាធរអាកាសចរណ៍​ស៊ីវិល​ ពន្លឿន​ការដោះស្រាយ​បញ្ហាបញ្ឈប់​ការងារ​ពួកគាត់​ចំនួន ​១៣១នាក់​ កាលពីថ្ងៃទី៧ ​ដល់ថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០២០​ កន្លងទៅ ​ដែលត្រូវបានពន្យាពេល​ដោយសារ​ជំងឺ​កូវីដ-១៩​។ ​លោក រ៉ន រ៉ាវ៉ាន់​ ប្រធាន​សហជីព​កម្មករ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា នៅ​ព្រលាន​យន្តហោះ​អន្តរជាតិខេត្ត​សៀមរា​បថ្លែងប្រាប់​វិទ្យុបារាំង RFI​ នៅថ្ងៃនេះថា​ ក្រុមហ៊ុនគ្រប់គ្រង​ព្រលានយន្តហោះ​អន្តរជាតិ​ និងបុគ្គលិក​នៅមិនទាន់​មានការជួបគ្នា ​ដើម្បី​ពន្លឿន​ដំណោះស្រាយ​ដែលបានផ្អាក​តាំងពីដើមឆ្នាំ​នៅឡើយ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់ លោក រ៉ន រ៉ាវ៉ាន់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI