កម្ពុជា-នយោបាយ

មនុស្សជំនិតលោកកឹម សុខាចេញមកបញ្ជាក់ថា កញ្ញាកឹម មនោវិទ្យា មិនមានគម្រោងបង្កើតបក្សនយោបាយថ្មីនោះឡើយ

លោក មាជ សុវណ្ណារ៉ា អ្នកតំណាងលោកកឹម សុខា
លោក មាជ សុវណ្ណារ៉ា អ្នកតំណាងលោកកឹម សុខា © Internet

លោក​មាជ សុវណ្ណារ៉ា​ មនុស្សស្និត​នឹងលោក​កឹម សុខា​ បានចេញមក​បដិសេធ​តាមរយៈ​វិទ្យុបារាំង​អន្តរជាតិ​នារសៀលថ្ងៃពុធថា ​កញ្ញាកឹម មនោវិទ្យា ​មិនមានគម្រោង​បង្កើត​គណបក្ស​នយោបាយ​ថ្មីនោះឡើយ។​ ​ការបដិសេធនេះ​ គឺបន្ទាប់ពី​លោកផាន់ ច័ន្ទសាក់ ​ដែលជាអតីត​មន្រ្តីនៃ​អតីតគណបក្ស​សង្រ្គោះជាតិ​បានបង្ហើប​ឱ្យដឹងថា​ កញ្ញាកឹម មនោវិទ្យា​ កូនស្រីលោកកឹម សុខា​ មានបំណង​បង្កើត​គណបក្សន​យោបាយថ្មី​នៅចុងឆ្នាំនេះ​។ ប៉ុន្តែ លោកមាជ សុវណ្ណារ៉ា​ ដែលតំណាងឱ្យ​លោកកឹម សុខា​ បានទាត់ចោល​ការលើកឡើងនេះ​។​ លោកថា លោកកឹម សុខា​ មិនដែលមានបំណង​ម្តងណាឡើយ​ឱ្យកូនស្រី​របស់ខ្លួន​ទៅបង្កើត​គណបក្ស​នយោបាយ​ថ្មីនោះ។​

ផ្សាយពាណិជ្ជកម្ម

លោកមាជ សុវណ្ណារ៉ា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI