កម្ពុជា-កូវិដ១៩

កម្ពុជាសម្រេចបិទខ្ទប់ខេត្តចំនួន៨ រយៈពេល១៤ថ្ងៃទប់ស្កាត់កូវីដ១៩ប្រភេទថ្មីដែលតា

បិទខ្ទប់ខេត្តចំនួន៨ដើម្បីទប់ស្ដាត់ការឆ្លងរាលដាលវីរុសបំប្លែងថ្មីចូលសហគមន៍
បិទខ្ទប់ខេត្តចំនួន៨ដើម្បីទប់ស្ដាត់ការឆ្លងរាលដាលវីរុសបំប្លែងថ្មីចូលសហគមន៍ © សហការី

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​ ដែលរួមមាន​ ខេត្តបាត់ដំបង​ ប៉ៃលិន ​បន្ទាយមានជ័យ​ សៀមរាប​ ឧត្តរមានជ័យ​ និងខេត្តព្រះវិហារ​ រយៈពេល១៤​ថ្ងៃចាប់ពីថ្ងៃទី២៩​ កក្កដារហូត​ដល់ថ្ងៃទី១២​ សីហា។​ ការសម្រេច​បិទខ្ទប់​ជាបន្ទាន់នេះ​ គឺដើម្បី​ទប់ស្កាត់​ការនាំចូល​មេរោគ​កូវីដ១៩​បំប្លែងថ្មី​ដែលតា​ចូលទៅ​ក្នុងសហគមន៍​ បន្ទាប់ពី​មានការកើនឡើង​ចំនួន​អ្នកឆ្លង​មេរោគ​កូវីដ១៩​បំប្លែង​ថ្មីដែលតានេះ ​ប្រមាណជាង​១០០​ករណី​។ ​ទន្ទឹម​នឹងវិធានការ​ជារួមនេះ ​ខេត្តឧត្តរមានជ័យ​ក៏បានដាក់ចេញ​នូវវិធានការ​រឹតត្បិត​ជាបន្តបន្ទាប់​ និងហាមឃាត់​រាល់ការ​ធ្វើដំណើរ​ឆ្លងកាត់​តាមច្រក​ព្រំដែនខ្មែរ-ថៃ​ ដែលមាន​នៅតាម​ច្រកជាំ​ស្រងាំ ​ច្រកស្ទឹងគគីរ​ និងអូរស្មាច់​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI