កម្ពុជា-នយោបាយ

លោក ទាវ វណ្ណុល៖សមាជរបស់គណបក្សភ្លើងទៀន មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ទេ

លោក ទាវ វណ្ណុល ជាសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។
លោក ទាវ វណ្ណុល ជាសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ © Internet

គណបក្ស​ភ្លើងទៀន​ នឹងរៀប​ចំធ្វើសមាជ​សាមញ្ញ​របស់ខ្លួន​នៅថ្ងៃទី២២ ​ខែសីហា ​ខាងមុខនេះ ​ដើម្បីធ្វើវិសោធនកម្ម​ប្រការ​មួយចំនួន​នៃលក្ខខន្តិកៈ​គណបក្ស ​និងរៀបចំ​ជ្រើសតាំង​សមាសភាព​ថ្នាក់ដឹកនាំ​អាណត្តិថ្មី​ ព្រមទាំងកំណត់​យុទ្ធសាស្ត្រ​នយោបាយ​របស់គណបក្ស​ផងដែរ​។ ​លោក ទាវ វណ្ណុល ​ប្រធានគណបក្ស​ភ្លើងទៀន​ បានប្រាប់វិទ្យុបារាំង​អន្តរជាតិ ​RFI ​នៅថ្ងៃនេះថា ​ការធ្វើសមាជនេះ ​មិនទាក់ទង​ទៅនឹងលោក​ សម រង្ស៊ី​ ដែលជាអតីត​ប្រធាន​ និងជាស្ថាបនិក​គណបក្សភ្លើងទៀន​នេះឡើយ​។​ តាមលោក ទាវ វណ្ណុល ​សមាជដែលមាន​ការចូលរួម​ពីថ្នាក់ដឹកនាំ​គណបក្ស​ចំនួន១៥នាក់​ នៅសណ្ឋាគារ​សាន់វេ ​និងមានការចូលរួម​តាមប្រព័ន្ធ​អនឡាញ​ពីសមាជិក​ដទៃទៀត​ នឹងត្រូវដាក់​របៀបវារៈ​នៃការត្រៀម​ចូលរួមការបោះឆ្នោត​នៅពេលខាងមុខ​មកជជែកគ្នា​ផងដែរ​។