កម្ពុជា-កូវិដ១៩

ខេត្តឧត្តរមានជ័យបញ្ជូនសំណាកជាង៥០ករណីមកវិទ្យាស្ថានប៉ាស្ទ័រក្រោយសង្ស័យថា ជាប់ពាក់ព័ន្ធវីរុស«ដែលតា»

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលជាទីកន្លែងវិភាគរកតេស្តកូវីដ១៩
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលជាទីកន្លែងវិភាគរកតេស្តកូវីដ១៩ © Internet

អាជ្ញាធរ​ខេត្តឧត្តរមានជ័យ​កាលពីដើម​សប្ដាហ៍នេះ ​បានបញ្ជូន​សំណាក​អ្នកជំងឺ​កូវីដ១៩​ ជាង៥០​ករណីមកវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក្រុងភ្នំពេញ​ក្រោយសង្ស័យថា ​សំណាកទាំងនោះ​មានជាប់ពាក់ព័ន្ធ​វីរុស​កូវីដ១៩​បំប្លែងខ្លួន​«ដែលតា»​។ ​សំណាកទាំងនេះ​ត្រូវបាន​រកឃើញ​នៅសង្កាត់​អូស្មាច់ ​ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​។​ បន្ទាប់ពីសង្ស័យ​អ្នកជំងឺ​កូវីដ១៩​ មានជាប់ពាក់ព័ន្ធ​នឹងវីរុស​ដែលតា ​អាជ្ញាធរ​ក៏បានបិទ​ភូមិចំនួន៦​ ក្នុងសង្កាត់អូស្មាច់​ជាបណ្ដោះអាសន្ន ​និងបានកំណត់៤​ភូមិ ​ជាតំបន់​ក្រហម ​និង២ភូមិជាតំប​ន់លឿងទុំ​ដើម្បីកុំ​ឲ្យមានការរាលដាល។​

ផ្សាយពាណិជ្ជកម្ម

ជាបន្តសូមស្ដាប់ការលើកឡើងរបស់ លោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យរៀបចំដោយ អេង គីមហុង ដូចតទៅ៖

សូមជម្រាបជូនថា ខេត្តឧត្តរមានជ័យដែលជាប់ព្រំដែនថៃគិតមកដល់ពេលនេះ បានរកឃើញករណីឆ្លងកូវីដ១៩ ប្រមាណជាង៥ពាន់ករណី ជាសះស្បើយជាង១ពាន់ករណី កំពុងព្យាបាលជាង៤ពាន់ករណី និងករណីស្លាប់មានចំនួន៩ករណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI