កម្ពុជា-នយោបាយ

សហស្ថាបនិកបក្សកែទម្រង់កម្ពុជា ចង់រួបរួមជាមួយអតីតបក្សប្រឆាំង ទប់ទល់នឹងបក្សកាន់អំណាច

លោកអ៊ូ ច័ន្ទរ័ត្ន អ្នកផ្តួចផ្តើមបង្កើតគណបក្សកែទម្រង់កម្ពុជា
លោកអ៊ូ ច័ន្ទរ័ត្ន អ្នកផ្តួចផ្តើមបង្កើតគណបក្សកែទម្រង់កម្ពុជា © Internet

សហស្ថាបនិក​បក្សកែទម្រង់​កម្ពុជា​ លោក អ៊ូ ច័ន្ទរ័ត្ន​ តាមរយៈវិទ្យុបារាំងអន្តរជាតិ​នាថ្ងៃ​ទី០៥ខែសីហានេះ​ ថាលោក​មានឆន្ទៈចង់បង្រួបបង្រួមគ្នា​ឡើងវិញ​ជាមួយ​អតីត​មន្ត្រីជាន់ខ្ពស់​ទាំងជាង២០រូប​ដែលបានសិទ្ធិ​ធ្វើនយោបាយឡើងវិញ​​ ដើម្បី​ប្រជែងជាមួយ​បក្សកាន់អំណាច​។​ ការលើកឡើងរបស់​លោក អ៊ូ ច័ន្ទរ័ត្ន ​ធ្វើឡើង ស្រប​ពេលដែល​មានការបង្កើត​គណៈបក្សថ្មី​ជាច្រើនផ្សេងៗគ្នា​ពីសំណាក់​មន្ត្រីជាន់ខ្ពស់​អតីតគណបក្ស​ប្រឆាំង​ទាំងនោះ។

ផ្សាយពាណិជ្ជកម្ម

ក្រោយអតីតមន្ត្រីបក្សប្រឆាំងជាង២០រូបបានសិទ្ធិធ្វើនយោបាយឡើងវិញ និងបានបង្កើតបក្សនយោបាយថ្មី​ផ្សេងៗគ្នាជាបន្តបន្ទាប់​ សហស្ថាបនិកបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន នៅព្រឹកថ្ងៃទី០៥ ខែសីហានេះ ថារូបលោកចង់ឲ្យមានការ​​រួបរួមជាមួយមន្ត្រីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងនោះឡើងវិញ​ ដើម្បី​ទប់ទល់នឹងបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា​។

បើតាមអតីតមន្ត្រីជាន់ខ្ពស់នៃ​អតីត​គណៈបក្សប្រឆាំងរូបនេះ   ការរួបរួមគ្នា​ក្រោមស្លាក​ប​ក្សតែមួយពីសំណាក់​​អតីត​សហស្ថាបនិក​ខ្លួន ជាឱកាស​​បង្កើនកម្លាំងនិងឥទ្ធិពលលើ​ឆាកនយោបាយកម្ពុជា  និងក៏អាច​ជាសម្លេងប្រឆាំង​ជាមួយបក្សកាន់អំណាចផងដែរ​។

លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា វត្តមានចូលរួមបង្កើត​គណបក្សនយោបាយថ្មីជាច្រើន​​សម្រាប់ការបោះឆ្នោតអណត្តិនេះ គឺគ្រាន់ដើម្បីយកកៅអ៊ីនៅ​ឧត្តមក្រុមប្រឹក្សាតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកបន្ត លើកឡើងថា គណៈបក្សថ្មីៗចំនួន៥០ដែលបានចុះបញ្ជី​នៅក្រសួងមហាផ្ទៃ  និងមាន​គណបក្សមួយចំនួនទៀត បានស្នើសុំបង្កើត​តែនៅមិនទាន់បានចុះបញ្ជី​នៅឡើយនោះ​ គឺជារឿងល្អប្រសើរ​ជាងការ​នៅស្ងៀម​ និងការ​មិនបោះបង់​ការប្រកួតប្រជែង​លើក​ឆាកនយោបាយខ្មែរដែលឈរលើលទ្ធិ​ប្រជាធិបតេយ្យ។

គួររំព្ញកថា ក្រោយពេលមន្ត្រីទាំងនេះត្រូវព្យូរសិទ្ធធ្វើនយោបាយអស់រយៈពេល៥ឆ្នាំ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិជាងទាំង​​​២០រូប នាពេលបច្ចុប្បន្ននេះ បានស្នើសិទ្ធសុំធ្វើនយោបាយឡើងវិញ និងដោយ​បានបង្កើតគណបក្សចំនួន៦។ គណបក្សទាំង៦នោះរួមមាន គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរស្រលាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ និងគណបក្សឆន្ទះខ្មែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI