កម្ពុជា-សង្គម

សង្គមស៊ីវិលសោកស្តាយករណីរំលោភសេពសន្ថវៈ នៅមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ!

សកម្មភាពងូតទឹកឆកល្វែងរបស់ស្ត្រីនៅក្នុងមណ្ឌលចត្តឡីស័ក
សកម្មភាពងូតទឹកឆកល្វែងរបស់ស្ត្រីនៅក្នុងមណ្ឌលចត្តឡីស័ក © សហការី

មានការភ្ញាក់ផ្អើល​មួយបានកើតឡើង​កាលពី​រំលង​អាធ្រាធ​ឈានចូល​ថ្ងៃទី១៣កញ្ញា ​គឺដោយសារ​មានករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​ស្ត្រីអ្នកធ្វើ​ចត្តាឡីស័ក​ នៅក្នុង​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​កូប​ ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ​។​ លោក ស៊ុំ ចាន់គា ​មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ ប្រចាំខេត្ត​មន្ទាយមានជ័យ​ឲ្យវិទ្យុបារាំង​RFI​ ដឹងថា​ ពិតជាមាន​ការចាប់រំលោភ​សេពសន្ថវៈ​ចំនួន​ ២ករណី ​នៅមណ្ឌល​ធ្វើចត្តាឡីស័ក​វិទ្យាល័យ​កូបមែន​ ក្នុងនោះ​១ករណី​ជាករណី​ប្រទូស​កេរខ្មាស់​ និង១ករណី​ទៀតជារំលោភ​សេពសន្ថវៈ​បានសម្រេច​។​ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ ក៏បាន​ធ្វើការរិះគន់​ និងសោកស្តាយ​ផងដែរ​ ថាកន្លែង​ធ្វើចត្តាឡីស័ក ​ដែលមាន​សន្តិសុខ​តឹងរឹង​ មិនគួរ​មានរឿងបែបនេះ​កើតឡើងសោះ។​​

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក ស៊ុំ ចាន់គា៖

ដោយឡែកបញ្ហានេះ អាជ្ញាធរខេត្តក៏បានទទួលស្គាល់ដែរ ថាបានកើតឡើងនៅមណ្ឌលចត្តាឡីស័កនៃវិទ្យាល័យកូប ស្ថិតនៅក្នុងស្រុកអូរជ្រៅ។ ក៏ប៉ុន្តែ លោក សេក សុខុម ដែលជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបញ្ជាក់ថា រឿងនេះគឺមានតែ១ករណីប៉ុណ្ណោះ មិនមែន២ករណីដូចការលើកឡើងពីអង្គការសង្គមស៊ីវិលនោះទេ។ ហើយមួយករណីនោះទៀតសោត គឺជាករណីប្រទូសកេរខ្មាស មិនមែនករណីរំលោភបានសម្រេចអ្វីឡើយ។ លោកថា សមត្ថកិច្ចបានចាប់ជនសង្ស័យបញ្ជូនទៅឲ្យទទួលទោសតាមផ្លូវច្បាប់រួចហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI