កម្ពុជា-សង្គម

សហជីពនឹងជជែកជុំវិញវិធីសាស្ត្រគណនាមួយចំនួន ដែលខ្វែងគ្នារវាងរបាយការណ៍ក្រសួង និងសហជីព

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet

កិច្ចប្រជុំ​ស្តីពីការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ដល់កម្មករ​ និយោជិត​ នៃវិស័យ​វាយនភណ្ឌ ​កាត់ដេរ ​និងផលិត​ស្បែកជើង​ តាមយន្តការ​ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ នឹងឈានដល់​ជុំទី២ ​នៅថ្ងៃអង្គារ​ស្អែកនេះ។​ លោក អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​ថ្លែងប្រាប់វិ​ទ្យុបារាំង RFI​ នៅថ្ងៃចន្ទនេះ​ថា ភាគីសហជីព​ កំពុងជួប​ប្រជុំគ្នា ​ដើម្បីសិក្សា ​និងប្រៀបធៀប​របាយការណ៍​ ដែលបាន​ផ្សព្វផ្សាយ​ដោយក្រសួង​ការងារ​ កាលពី​សប្តាហ៍មុន​ និងរបាយការណ៍ ​ដែលរកឃើញ​ដោយភាគី​សហជីព​។ ​តាមលោក ​អាត់ ធន ​មានចំណុច​មួយចំនួន​បង្ហាញហេតុផល​សមស្រប​ និងមានចំណុច​មួយចំនួនទៀត​ ទាមទារ​ឲ្យមានការ​ជជែកគ្នា​បន្ថែមទៀត​ នៅក្នុងអង្គ​ប្រជុំត្រី​ភាគី​ស្អែកនេះ។​

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ លោក អាត់ ធន់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI