អ៊ីនធ័រនែត

ហេតុអ្វីឥឡូវនេះវេបសាយជាច្រើនស្នើសុំឱ្យអ្នកទទួលយកខូឃីស៍?

© RFI

នៅក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយ​នេះ លោក​អ្នកប្រហែល​ជា​បាន​សង្កេតឃើញ​ថា នៅ​ពេល​ចូល​មក​ក្នុង​វេបសាយ​របស់ RFI (ក៏ដូចជា​វេបសាយជាច្រើន​ផ្សេងទៀត) មានផ្ទាំងមួយលេចឡើង ស្នើ​សុំ​ឲ្យ​លោក​អ្នក​ទទួលយក ឬ​មិនទទួល​យក​ខូឃីស៍ (Cookies)។ តើ​ហេតុអ្វី​បាន​ជា​មានការ​ស្នើសុំបែបនេះ ? តើ​ជម្រើសរបស់​លោក​អ្នក​អាច​មាន​ផលប៉ះពាល់អ្វីខ្លះ​ក្នុងការ​អនុវត្ត​ជាក់ស្តែង?

ផ្សាយពាណិជ្ជកម្ម

អ្វីដែល​លោក​អ្នក​សង្កេតឃើញ​នេះ គឺ​ជា​ការ​អនុវត្ត​ទៅតាម​បទប្បញ្ញត្តិ​ថ្មី​របស់​អឺរ៉ុប ដែល​​ទាមទារ​ឲ្យ​មាន​ការ​ព្រមព្រៀង​ពីលោកអ្នក​ជាមុន ទាក់ទងនឹងការប្រើប្រាស់ខូឃីស៍។ បទប្បញ្ញត្តិនេះផ្តល់ឱ្យលោកអ្នកនូវព័ត៌មាន​កាន់តែច្បាស់ និង​អាច​គ្រប់គ្រង​បានកាន់តែច្រើនលើការប្រើប្រាស់ទិន្នន័យរបស់​លោកអ្នក។

តើវាមានន័យយ៉ាងដូចម្ដេចក្នុងការអនុវត្តជាក់ស្ដែង?

នៅពេល​ចូលមកដល់វេបសាយ RFI អេក្រង់មួយ​នឹងលេច​ឡើង ស្នើសុំឱ្យលោកអ្នកទទួលយក, បដិសេធ ឬកំណត់ជម្រើសខូឃីស៍។

លោកអ្នក​អាចជ្រើសរើស​ជាលក្ខណៈទូទៅ (ខ្ញុំទទួលយក / ខ្ញុំបដិសេធ), តាមគោលដៅនៃការប្រើប្រាស់ទិន្នន័យ (វាស់ស្ទង់ចំនួនអ្នកចូលមើល ឬកំណត់ជម្រើសផ្ទាល់ខ្លួនណាមួយ) ឬ​ទៅតាមដៃគូ (កម្មវិធីមើល​វីដេអូ ឬបណ្តាញសង្គម)។

តើជម្រើសរបស់លោកអ្នកមានផលប៉ះពាល់​អ្វីខ្លះ?

ពេលចុចលើ “ទទួលយកទាំងអស់” លោកអ្នកផ្តល់សិទ្ធិឱ្យយើង និងដៃគូរបស់​យើង ប្រើ​ទិន្នន័យរបស់លោក​អ្នក ដើម្បីធ្វើ​ឲ្យ​​វេបសាយរបស់​យើងកាន់តែមានគុណភាពល្អ។ លោកអ្នក​នឹងកាន់តែមានភាព​ងាយស្រួល​ក្នុងការប្រើប្រាស់​វេបសាយ RFI ហើយខ្លឹមសារ​ក៏​នឹង​អាច​កែសម្រួល​ឱ្យកាន់តែសមស្របនឹង​តម្រូវ​ការរបស់​លោកអ្នក។

បើចុចលើ “បដិសេធទាំងអស់” យើងនិងដៃគូរបស់យើងនឹងមិនអាច​មានទិន្នន័យ​ចាំបាច់ ដើម្បីសម្រប​ទៅតាម​ការប្រើប្រាស់​លោកអ្នកបានទេ ហើយ​ខ្លឹមសារ​ខ្លះ ក៏​លោក​អ្នក​លែង​អាច​ចូលមើល​បានទៀតដែរ។

ឧទាហរណ៍ លោក​អ្នកមិនអាចអានធ្វីតនៅក្នុងអត្ថបទបាន ចំណែក​ការផ្សាយពាណិជ្ជកម្មក៏មិនមាន​គុណភាព​ល្អ​ដូចមុន។

ពេលចុចលើ “កំណត់ជម្រើស” លោកអ្នកអាច​កំណត់​ថា តើ​អ្នកណា​អាច​ប្រើប្រាស់​ទិន្នន័យ​របស់​លោក​អ្នកបាន ហើយអាចប្រើ​បានក្នុង​គោលដៅអ្វីខ្លះ? ក្នុងករណីនេះ ការប្រើប្រាស់​វេបសាយ RFI នឹង​​មានលក្ខណៈផ្ទាល់ខ្លួន ដោយ​ផ្អែកលើជម្រើសរបស់​លោក​អ្នក។ ឧទាហរណ៍ លោក​អ្នកអាច​​យល់ព្រមឲ្យ​ប្រើខូឃីស៍​ដើម្បី​​វាស់ស្ទង់ចំនួន​អ្នក​ចូលមើល តែ​បដិសេធ​មិន​ឲ្យ​ប្រើ​ដើម្បី​កំណត់​គោលដៅ​ផ្សព្វផ្សាយពាណិជ្ជកម្ម។

លោក​អ្នកអាចផ្លាស់ប្តូរ​ជម្រើស​នេះ​វិញ​បាន​គ្រប់ពេល ដោយចុចលើ “កំណត់អំពីជម្រើសផ្ទាល់ខ្លួន” នៅក្នុងម៉ឺនុយ​វេបសាយរបស់យើង។

ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែល RFI គ្រប់គ្រងទិន្នន័យរបស់អ្នក សូមពិនិត្យ​មើលគោលការណ៍ភាពឯកជនទិន្នន័យរបស់យើងនៅទីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI