កម្ពុជា-នយោបាយ

សម្ដេច​ក្រុម​ព្រះ​សោយ​ទិវង្គត​នៅ​ប្រទេស​បារាំង ក្នុង​ព្រះជន្ម៧៧​ព្រះ​វស្សា

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បានសោយទិវង្គត នាវេលាម៉ោង៩និង៤០នាទីព្រឹក នៅប្រទេសបារាំង ដោយជរាពាធ នាថ្ងៃអាទិត្យទី២៨វិច្ឆិកានេះ។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច គូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI កាលពីប៉ុន្មាននាទីមុននេះថា ព្រះសពសម្ដេចក្រុមព្រះ នឹងត្រូវយាងតាមជើងហោះហើរពិសេសមកកាន់ប្រទេសកម្ពុជា នាពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលរកជើងហោះហើរបាន។ 

សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ ទី ​០១​ ខែ​ មករា​ ឆ្នាំ​​២០១៥​
សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ ទី ​០១​ ខែ​ មករា​ ឆ្នាំ​​២០១៥​ RFI-ចាន់ណា