កម្ពុជា-នយោបាយ

លោកហ៊ុន សែន ទទូចឱ្យទុកពេលសម្រាប់កម្ពុជាដោះស្រាយបញ្ហាភូមាសិន កុំទាន់អាលវាយតម្លៃមុន!

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងពីបញ្ហាភូមា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារហៃយ៉ាត់ ក្រុងភ្នំពេញ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងពីបញ្ហាភូមា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារហៃយ៉ាត់ ក្រុងភ្នំពេញ © សហការី

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារហៃយ៉ាត់ ក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងពីបញ្ហាភូមា ដោយលោកបញ្ជាក់ថា នៅខែមករាខាងមុខ លោកត្រូវតែធ្វើដំណើរទៅប្រទេសភូមា ដើម្បីសង្គ្រោះអាស៊ានឲ្យមាន ១០ប្រទេស មិនអាចមានតែ ៩ប្រទេសចូលរួមប្រជុំនោះទេ។ តាមលោកហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន មិនមែនមិនពេញចិត្តប្រទេសណាមួយ មិនអញ្ជើញគេមកទេ គឺត្រូវតែសម្របសម្រួលជាមួយគ្រប់ប្រទេស។ ជាមួយគ្នា លោកប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏យកឱកាសនេះបញ្ជាក់ប្រាប់ពិភពលោក កុំសង្ឃឹមហួសហេតុពេក លើភាពជាប្រធានអាស៊ានរបស់កម្ពុជា តែក៏កុំមាក់ងាយពីតួនាទីកម្ពុជា។ ហើយលោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់អ្នករិះគន់លោកទាំងអស់ កុំចូលចិត្តដើរតួជាគ្រូបង្រៀនលោកពេក ព្រោះលោកមិនដែលចង់ធ្វើជាគ្រូរបស់អ្នកណាម្នាក់នោះទេ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI