ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ល្បែងបាយឡុកបាយឡរបស់អ្នកនយោបាយគួរដល់ពេលបិទបញ្ចប់

សំឡេង ០៤:០៩
លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា
លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា © សហការី

បរិយាកាស​នយោបាយ​នៅ​កម្ពុជា មិន​ដែល​មាន​ភាព​សុខដុម​រមនា​ទេ បើ​ទោះ​បី​ជា​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​ជាង​៣​ឆ្នាំ​មក​ហើយ​ក៏​ដោយ​។ ល្បែង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​អតីត​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​អូស​បន្លាយ​ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​គាំទ្រអតីត​បក្ស​ប្រឆាំង​ជា​ច្រើន​សិប​នាក់​ត្រូវ​រង​គ្រោះ​។ ការណ៍​នេះ​មិន​ត្រឹម​តែធ្វើ​ឲ្យ​ឆាក​នយោបាយ​នៅ​កម្ពុជា​​ខ្វះ​ភាព​សុខដុម​រមនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញ​ទ្រាន់ និង​លែង​មាន​កម្លាំង​ចិត្ត​ចូល​រួម​នយោបាយ​ផង​ដែរ​។