ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើកម្ពុជាត្រូវពឹងលើជំនួយប្រទេសដទៃដល់ពេលណា?

សំឡេង ០៤:២៧
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន នៅវិមានសន្តិភាព ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន នៅវិមានសន្តិភាព ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ AP - Heng Sinith

«បើ​មិន​ឲ្យ​ខ្ញុំ​ពឹង​ចិន តើ​ឱ្យ​ខ្ញុំ​ទៅ​ពឹង​នរណា?» នេះ​គឺ​ជា​ប្រសាសន៍​ដែល​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​បញ្ជាក់​បន្ថែម​ថា ការ​ពឹង​ពាក់​លើ​ប្រទេស​ចិន គឺ​ដើម្បី​ប្រយោជន៍​ដល់​ប្រជាជន​ខ្មែរ​។ ជា​ការ​ពិត សម្រាប់​កម្ពុជា ជំនួយពីបរទេសដើម្បីស្តានិងអភិវឌ្ឍន៍ប្រទេស​គឺ​ពិត​ជា​ចាំ​បាច់​។ ប៉ុន្តែ​សួរ​ថា តើ​កម្ពុជា​ត្រូវ​ពឹង​លើ​ជំនួយ​ពី​ប្រទេស​ដទៃ​ដល់​ពេល​ណា? ឬ​ថា វា​ដល់​ពេល​ហើយ ដែល​កម្ពុជាត្រូវ​​រៀន​រស់​ដោយ​ខ្លួន​ឯង ជាជាង​ផ្តេកផ្តួលខ្លាំងទៅលើជំនួយបរទេស​។