ស្ថានទូតជប៉ុននៅភ្នំពេញ ថ្មីៗនេះ បានប្រកាសថា បណ្ឌិត ស៊ន សំណាង ត្រូវបានរដ្ឋាភិបាល ខ្លួន ផ្តល់គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០ ក្នុងនាមជាបុគ្គលឆ្នើមបានចូលរួមកិច្ចការសាធារណៈ ឬ ជាតិ មានសមិទ្ធិផលដ៏លេចធ្លោ។ នៅក្នុងកម្មវិធីជីវិតជោគជ័យរបស់វិទ្យុបារំាងអន្តរជាតិថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នកឲ្យបានស្គាល់ពីដំណើរជីវិតលោកបណ្ឌិត ដែលជាអតីតសាស្រ្តាចារ្យប្រវត្តិសាស្រ្តនិងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជានោះ។