បទយកការណ៍

កូវីដ១៩៖ អាជ្ញាធរបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមប្រព័ន្ធឧឃោសនស័ព្ទពីវិធីបង្ការនិងការពារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ ៣ វិច្ឆិកា ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្ត​បន្ទាប់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ទៅ​ក្នុង​សហគមន៍​។ ដោយឡែក​នៅ​ក្នុង​សង្កាត់​ផ្សារចាស់​ ខណ្ឌ​ដូនពេញ​ ក៏​បាន​ផ្សព្វផ្សាយ​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​សាធារណៈ​តាម​រយៈ​ប្រព័ន្ធ​ឧឃោសនស័ព្ទ​អំពី​វិធី​បង្ការ​និង​ការពារ​ពី​ជំងឺ​កូវីដ១៩​ផង​ដែរ​។

យុទ្ធនាការផ្សព្វផ្សាយសារអប់រំអំពីកូវីដ១៩
យុទ្ធនាការផ្សព្វផ្សាយសារអប់រំអំពីកូវីដ១៩ © សហការី