កសិករកំពុងប្រមូលផលស្រូវវស្សា ដែលមានទិន្នផលមិនដូចគ្នាទេ។ តំបន់ខ្លះបានផលច្រើន តំបន់ខ្លះបានផលិតតិចជាងរាល់ឆ្នាំ។ ឆ្នាំនេះការធ្វើស្រែចម្ការជួបគ្រោះរាំងស្ងួតផងទឹកជំនន់ផង។ ចំណែកការត្រៀមធ្វើស្រែប្រំាងកសិករថាតំបន់មួយចំនួនគ្មានទឹកដាំដុះឡើយ។ ពេលប្រមូលផលដោយប្រើម៉ាស៊ីន ដូចសព្វថ្ងៃនេះ កសិករនឹកដល់អតីតកាល ដែលធ្លាប់ច្រូតកាត់ប្រវាស់ដៃគ្នា។