អានតួអត្ថបទ
បទយកការណ៍

វិធានការបិទទីក្រុង​ដោយសារ​កូវីដ​កំពុងប៉ះពាល់​ដល់​ការសិក្សា និង​ប្រាក់ចំណូល​របស់​និស្សិតនៅប៉ារីស

សំឡេង ១០:០០
នៅទីក្រុង​ប៉ារីស ភោជនីយដ្ឋាន ឈ្មោះ Madame ត្រូវបិទទ្វារ​ដូចជា​ហាងទំនិញ សណ្ឋាគារ​ផ្សេងទៀត ដោយសារ​តែ​វិធានការ​បិទទីក្រុងជាលើកទី២ នៅប៉ារីស ដើម្បី​ទប់ស្កាត់​ជំងឺរាតត្បាត​កូវីដ។ រូបថត​ថ្ងៃទី ៣០​តុលា ២០២០
នៅទីក្រុង​ប៉ារីស ភោជនីយដ្ឋាន ឈ្មោះ Madame ត្រូវបិទទ្វារ​ដូចជា​ហាងទំនិញ សណ្ឋាគារ​ផ្សេងទៀត ដោយសារ​តែ​វិធានការ​បិទទីក្រុងជាលើកទី២ នៅប៉ារីស ដើម្បី​ទប់ស្កាត់​ជំងឺរាតត្បាត​កូវីដ។ រូបថត​ថ្ងៃទី ៣០​តុលា ២០២០ REUTERS - CHARLES PLATIAU
ដោយ៖ ឈាង បុប្ផា
១៦ នាទី

តើអ្វីទៅ​ជា​ជីវិត​រស់នៅ​ក្នុង​ទីក្រុង ក្នុង​ប្រទេស​ដែលត្រូវ​បិទខ្ទប់ នៅក្នុង​កាលៈទេសៈ​ជំងឺឆ្លងរាតត្បាត​កូវីដ។ បានលឺ បានឃើញ គឺ មិនដូច​បាន​ជួបផ្ទាល់​នោះទេ។ នៅ​ប្រទេស​បារាំង ជាទី​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បិទទីក្រុង​សាជាថ្មី ដោយសារ​តែ​រលកទី២​នៃជំងឺរាតត្បាត កូវីដ ការកាត់បន្ថយ​ការធ្វើដំណើរ ភោជនីយដ្ឋាន និង​ហាងទំនិញ បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង ការតវ៉ា ដោយសារតែ​ហេតុផល​សេដ្ឋកិច្ច។ ដោយសារតែ ការបិទខ្ទប់​ទីក្រុង បិទសកម្មភាព​សេដ្ឋកិច្ច រោគសញ្ញា នៃ​វិបត្តិផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត​បាន​លេចចេញ​កាន់តែ​ច្រើន ជាពិសេស​ក្នុង​ចំណោម​យុវជន និស្សិត​បារាំង ដែល​រស់នៅ​ឆ្ងាយពី​ឪពុកម្តាយ។ ពួកគេ​ទាំងនោះ ពិបាកចិត្ត ស្ត្រេសកាន់តែខ្លាំង ដោយសារ​តែគ្មានការងារ គ្មានប្រាក់ចំណូល សម្រាប់​បង់ថ្លៃ​ការសិក្សា និង​ការរស់នៅ​ប្រចាំថ្ងៃ។ នៅទីក្រុង​ប៉ារីស មានផងដែរ និស្សិតខ្មែរ​ដែល​មានស្ថានភាព​ដូច​សិស្ស​បារាំង ពោលគឺ​ពួកគេ​បន្តការសិក្សា​ដោយ​គ្មាន​អាហារូបករណ៍ និង​ត្រូវ​ធ្វើការ​ដើម្បី​បង់ថ្លៃសាលារៀន។ ជីវិត និង​ការសិក្សា​របស់​ពួកគេ​រងប៉ះពាល់​ដោយសារ​តែ​វិធានការ​បិទទីក្រុង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ