ហេតុអ្វីបានជានៅមានអ្នកមិនទាន់ទុកចិត្តលើវ៉ាកសាំងបង្ការកូវីដ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងរយៈពេលតែ៣សប្តាហ៍ ក្រុមហ៊ុនផលិតឱសថ Pfizer Moderna និង Astra Zeneca បានបង្ហាញជាបន្តបន្ទាប់គ្នា ពីប្រសិទ្ធិភាពខ្ពស់របស់វ៉ាក់សាំងចំនួន ៣ ដែលក្រុមហ៊ុនបានស្រាវជ្រាវសម្រាប់បង្ការជំងឺកូវីដ។ រហូតមកដល់ពេលនេះ គេលឺពាក្យប្រសិទ្ធិភាពរបស់វ៉ាក់សាំងចេញតែពីមាត់របស់ក្រុមហ៊ុនផលិតឱសថតែប៉ុណ្ណោះ ពោលគឺនៅមិនទាន់មានស្ថាប័នឯករាជ្យណាមួយចេញមុខបញ្ជាក់ប្រសិទ្ធិភាពរបស់វានោះទេ។ តើគេគួរទុកចិត្ត យល់ព្រមទទួលចាក់វ៉ាក់សាំង បង្ការកូវីដ ដែលអភិវឌ្ឍ នៅក្នុងរយៈពេលដ៏ខ្លី មិនធ្លាប់មានពីមុនមក ដែរឬទេ? នៅប្រទេសបារាំង ស្រ្តីនិងបុរសខ្មែរពីរនាក់ រួមទាំងវេជ្ជបណ្ឌិត ឡោ គីមសុង គ្រូពេទ្យជំងឺទូទៅ ឯកទេសជំងឺនៅប្រទេសក្តៅ បានបញ្ចេញយោបល់របស់ខ្លួន នៅក្នុងបទយកការណ៍របស់ឈាង បុប្ផា។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ