បទយកការណ៍

យុវជនក្លាយជាគំរូក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

សំឡេង ០៨:២៥
យុវជនក្លាយជាគំរូក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
យុវជនក្លាយជាគំរូក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ © rfi

ដោយ​មើល​ឃើញ​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​រៀប​ចំ​ជា​យុទ្ធនាការ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​។​ យុទ្ធនាការ ដែល​មាន​យុវជន​ជា​អ្នក​រៀប​ចំ ហើយ​ភាគ​ច្រើន គឺ​យុវជន​ជា​អ្នក​ចូលរួម​។ ពួកគេ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​និន្នាការ​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក​របស់​ពលរដ្ឋ​ខ្មែរ ហេតុ​ដូច្នេះ​ហើយ តាមរយៈ​យុទ្ធនាការ​នេះ យុវជន​ដែល​ចូលរួម​បាន​ធ្វើ​ជា​គំរូ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​។