កូវីដ១៩៖ ការកក់ក្រុមលោតម៉ុងសាយបានធ្លាក់ចុះ ខណៈបុណ្យចូលឆ្នាំចិនខិតជិតចូលមកដល់
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៧:២២
ដោយសារតែជំងឺកូវីដ១៩ បានធ្វើអោយចំនួនកក់ក្រុមលោតម៉ុងសាយ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន នៅរាជធានីភ្នំពេញឆ្នាំនេះ បានធ្លាក់ចុះស្ទើតែជាងពាក់កណ្តាល។ ចំណែកឯក្រុមលោតម៉ុងសាយនៅក្នុងរាជធានីភ្នំពេញខ្លះ ក៏ត្រូវបានរំសាយផងដែរ។ ពិធីបុណ្យចូលឆ្នាំចិន នៅឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ ខាងមុខនេះ។ ការលោតម៉ុងសាយ ដើម្បីបណ្តេញឧបទ្រុបចង្រៃនៅក្នុងឆ្នាំចាស់ គឺជារឿងសំខាន់ផងដែរ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឬជនជាតិខ្មែរកាត់សែស្រឡាយចិន។