លោក ជាង បូរ៉ា៖សេដ្ឋកិច្ចជាតិមួយរឹងមាំទៅបានគឺផ្តើមចេញពីការគាំទ្រផលិតផលក្នុងស្រុក
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:៥២
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់ពីដំណើរជីវិតរបស់លោក ជាង បូរ៉ា ស្ថាបនិកក្រុមហ៊ុន រ៉ា គីមឡុង។ ជាក្រុមហ៊ុនកែច្នៃ ផលិតផលអាហារក្នុងស្រុក មានដូចជា នំ កាហ្វេ និងតែធម្មជាតិជាច្រើនមុខ។ ជាអ្នកជំនាញIT តែលោក បូរ៉ា សម្រេចចិត្តបោះបង់មុខរបរនាំចូលសំភារៈITពីក្រៅប្រទេសចោល ងាកមកបង្កើតក្រុមហ៊ុនកែច្នៃផលិតផលខ្មែរទៅវិញ។ បើតាមសហគ្រិនរូបនេះ សេដ្ឋកិច្ចនៃប្រទេសមួយអាចរឹងមាំទៅបានគឺចាប់ផ្តើមពីការគាំទ្រផលិតផលក្នុងស្រុក។