បទយកការណ៍

ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទ្វេដងក្រោយក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

សំឡេង ០៧:២៤
ការរៀនពីចម្ងាយរបស់សិស្សានុសិស្សបន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ
ការរៀនពីចម្ងាយរបស់សិស្សានុសិស្សបន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ © សហការី

ប្រជាពលរដ្ឋ​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ដូចៗ​គ្នា​ក្រោយ ​កម្ពុជា​ផ្ទុះ​ព្រឹត្តការណ៍​ឆ្លង​ចូលសហគមន៍​ជា​លើកទី​៣​នេះ​។​ ជាក់ស្ដែង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាងៅក្រោម​ សង្កាត់និរោធ​ ខ័ណ្ឌ​ច្បារអំពៅ ​បាន​សម្តែង​នូវ​ក្តី​បារម្ភ ​និង​មួយ​ចំនួន​ទៀត​មិនហ៊ាន​ចេញក្រៅ​ផ្ទះ​ឡើយ​ ជា​ពិសេស​ស្ត្រី​មេផ្ទះ​ប្ដូរ​ពីការ​ដើរផ្សារ​ទិញម្ហូប​ ដោយ​ងាក​មក​ប្រើប្រាស់​បន្លែ​បង្កា​នៅ​ក្បែរ​ផ្ទះ​វិញ​។