បទយកការណ៍

លោកស្រីប៊ុន ចាន់និមល៖ ការបរាជ័យ គឺជាពេលសាកថ្ម ដើម្បីអាចបន្តជោគជ័យបាន

សំឡេង ១០:៥៦
លោកស្រីប៊ុន ចាន់និមល អ្នកនិពន្ធ និងជាម្ចាស់ក្រុមហ៊ុន SASTRA FILM
លោកស្រីប៊ុន ចាន់និមល អ្នកនិពន្ធ និងជាម្ចាស់ក្រុមហ៊ុន SASTRA FILM © សហការី

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ​នា​ថ្ងៃ​នេះ ​ហេង សុខនី​ សូមណែនាំ​លោកអ្នក​ឱ្យ​ស្គាល់​លោកស្រី​ប៊ុន​ ចាន់និមល​ អ្នក​និពន្ធ​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ SASTRA FILM​។​ លោក​ស្រី​ប៊ុន ចាន់និមល​ លើកឡើង​ថា ​លោកស្រី​បង្កើត​ SASTRA FILM ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​ ឱ្យ​ងាក​មក​គាំទ្រ​ភាពយន្ត​ខ្មែរ​ និង​ជនជាតិ​ខ្មែរ​មាន​ភាពយន្ត​ល្អ ​សម្រាប់​បង្ហាញ​ទៅ​បរទេស​ បង្ហាញ​ទៅ​ពិភពលោក​ឱ្យ​បាន​ស្គាល់​ពី​ប្រពៃណី ​វប្បធម៌​ និង​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។