បទយកការណ៍

កូវីដ១៩៖ច្រាន លោក ឡុង មុត ចេះប្រើប្រាស់បច្ចេកវិទ្យាបង្រៀនសិស្សតាមអនឡាញដោយឥតព្រៀង

សំឡេង ០៨:៤៧
លោក ឡុង មុត
លោក ឡុង មុត © សហការី

មនុស្ស​មួយ​ចំនួន​កំពុង​ប្រែក្លាយ​វិបត្តិ​កូវីដ១៩ ​ទៅជា​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង​។ ​ជាក់ស្ដែង​លោក ​ឡុង មុត​ ដែល​មាន​វ័យ​ចំណាស់​ណាស់​ទៅហើយ​ ធ្លាប់​តែ​មិន​រវល់​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ ក៏​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​បង្រៀន​សិស្ស​ដោយ​ឥត​ព្រៀងទុក​ តាម​រយៈ​ការ​ប្រើ​ZOOM ​និង​TELEGRAM។ បើ​តាម​លោក​ ឡុង មុត​ បង្រៀន​ដោយ​ផ្ទាល់​ និង​ពី​ចម្ងាយ​ត្បិត​តែ​ជួបឧបសគ្គ​ដូចគ្នា​មែន​ តែ​ចិត្តចង់​បង្រៀន​កុមារ​តូចៗ​ដែល​ប្រៀប​ដូច​នឹង​ពន្លក​ទំពាំង​មិន​ធ្វើ​ឲ្យ​លោក​រួញរា​ទេ​។