បទយកការណ៍

ម្ចាស់អាជីវកម្មទេសចរណ៍៖ ទេសចរក៏គ្មាន បំណុលក៏ជាប់ ប្រហែលជាខ្ញុំត្រូវប្រកាសក្ស័យធន់ហើយ

សំឡេង ០៩:៤៧
បឹងកាឡូក្តាតសាណាកា
បឹងកាឡូក្តាតសាណាកា © សហការី

ស្ថិតនៅ​ក្នុងការ​ញាំញី​ជាសកល​ដោយសារ​ជំងឺកូវីដ១៩​ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រងផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ការ​រឹតបន្តឹង​ជើងហោះហើរ​អន្តរជាតិ​ ដែល​មិនអាច​ឲ្យមាន​ភ្ញៀវ​អន្តរជាតិ​ចូលមក​ដើរកម្សាន្ត​ និង​ការព្រួយ​បារម្ភ​ពីការ​ឆ្លងជំងឺ​របស់​ភ្ញៀវជាតិ​។ ​លោក អឿន រស់នៅអមរើន​ ម្ចាស់ស្ថាបនិក​បឹងកាឡូ​ក្តាតសាណាកា​ ដែល​ស្ថិត​នៅ​ភូមិក្តាត​ ខេត្តកំពត​ ថា​ បឹងកាឡូ​ខ្លួន​កំពុង​តែធ្លាក់​ចំណុច​សូន្យ​ ដោយសារ​តែ​បាត់បង់​ភ្ញៀវ​។​ បើមិន​អាច​ស្រោចស្រង់​បាន​ ម្ចាស់​បឹងកាឡូ​ប្រហែល​ជា​ប្រកាស​ក្ស័យធន់​ ព្រោះ​នៅ​មាន​វិបត្តិ​បំណុល​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។