បទយកការណ៍

កូវីដ១៩៖ គុណភាពវ៉ាក់សាំងនៅតែជាហេតុផលធ្វើឱ្យពលរដ្ឋរុញរាទៅចាក់វ៉ាក់សាំង

សំឡេង ០៩:៥១
ប្រជាពលរដ្ឋដែលប្រកបរបរជា អ្នករត់ម៉ូតូដុប
ប្រជាពលរដ្ឋដែលប្រកបរបរជា អ្នករត់ម៉ូតូដុប AP - Heng Sinith

ជិត​១សប្តាហ៍​ទៅហើយ​ ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​កម្មករ​ប្រមូល​សំរាម អ្នក​រត់​តាក់ស៊ី​ ម៉ូតូកង់បី ​និង​ម៉ូតូឌុប​ទៅចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ព្រោះក្រុម​នេះ ​ជា​ក្រុម​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ-១៩ដែរ។ ​ប៉ុន្តែរហូត​ដល់ពេលនេះ ​ការទៅចាក់វ៉ាក់សាំង​របស់​ក្រុម​ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់​ទាំងនោះ​ហាក់​មាន​ភាព​អល់អែក​ទៅវិញ​។ ​ការអល់អែក​នេះ ​ក៏ព្រោះ​ថា​ពួកគេ​ខ្លះ​នៅ​ស្រពិចស្រពិល​ និង​មិនទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ពី​ក្រសួង​អំពី​ការចាក់វ៉ាក់សាំង​។ ​ចំណែក​ឯ​អ្នកខ្លះទៀត​ គឺ​នៅតែ​មិនទាន់​ទុកចិត្ត​នឹងគុណភាព​ថ្នាំ​វ៉ាក់សាំង​នៅឡើយ​។