បទយកការណ៍

ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យការប្រកបរបររកស៊ីស្ងាត់ជាងធម្មតា

សំឡេង ០៨:៤៨
សកម្មភាពក្រុមគ្រូពេទ្យចុះបាញ់ថ្នាំសម្លាប់មេរោគបន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍នៅក្នុងខេត្តព្រះសីហនុ
សកម្មភាពក្រុមគ្រូពេទ្យចុះបាញ់ថ្នាំសម្លាប់មេរោគបន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍នៅក្នុងខេត្តព្រះសីហនុ © សហការី

ការឆ្លងកូវីដ១៩​នៅក្នុង​សហគមន៍​នៅកម្ពុជា ​បាន​រីករាលដាល​ទៅកាន់​បណ្តាខេត្ត/ក្រុង​ មួយ​ចំនួន​ទៀត ​ក្រៅពី​រាជធានី​ភ្នំពេញ​។ ​ក្នុងនោះ​ក្រុង​ព្រះសីហនុ​ មាន​ករណី​ឆ្លង​កូវីដ១៩ ​ដែល​បណ្តាល​ឲ្យខេត្ត​នេះ​ត្រូវ​បិទចរាចរណ៍​មនុស្ស​ជាមួយ​ខេត្ត​ និង​ក្រុង​ផ្សេង​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​។ ​ព្រឹត្តិការណ៍​សហគមន៍​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ នាពេលនេះ ​បានធ្វើឲ្យ​អ្នកប្រកប​របរ​រកស៊ី​ត្អូញត្អែ​ពីការ​បាត់ចំណូល ​ហើយខ្លះ​ស្ទើរតែ​ដាច់បាយ​។