បទយកការណ៍

បណ្ឌិត សួង ម៉ាលីណា៖«ខំរៀនធ្វើអី កូនស្រីវាមិនត្មេះទេ»គឺធ្វើឲ្យខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង តែខ្ញុំប្រែក្លាយពាក្យនេះទៅជាការខិតខំ

សំឡេង ១១:៤៥
បណ្ឌិត សួង ម៉ាលីណា សាស្ត្រាចារ្យនៅមហាវិទ្យាល័យគីមីឧស្សាហកម្ម និងជាអនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
បណ្ឌិត សួង ម៉ាលីណា សាស្ត្រាចារ្យនៅមហាវិទ្យាល័យគីមីឧស្សាហកម្ម និងជាអនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា © សហការី

នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI ​នៅថ្ងៃនេះ​ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ បណ្ឌិត​ សួង ម៉ាលីណា​ គឺជា​សាស្ត្រាចារ្យ​នៅមហាវិទ្យាល័យ​គីមីឧស្សាហកម្ម និង​ជាអនុប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​នវានុវត្តន៍​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅកាត់ថា​តិចណូ​។ ​អតីត ​សិស្សស្រី​មកពី​ជនបទ​រូបនេះ​បាន​ព្យាយាម​រៀន​សូត្រ​ដល់​ចប់​ថ្នាក់​បណ្ឌិត​ពីស្រុក​បារាំង​ ក៏ព្រោះ​​តែ​ធ្លាប់​ឭពាក្យ​រិះគន់​មួយចំនួន​តូចថា«ខំរៀន​ធ្វើអី ​កូនស្រី​វាមិន​ត្មេះទេ។