ស្ថាបនិកបុណ្យភូមិ៖ «ទម្រង់សិល្បៈខ្មែរបុរាណនៅតែបន្តដាក់បង្ហាញក្នុងបុណ្យភូមិ ទោះបីជាធ្វើតាមប្រព័ន្ធឌីជីថល»
ចុះផ្សាយនៅថ្ងៃ៖
ជារៀងរាល់ឆ្នាំ កម្មវិធីបុណ្យភូមិតែងតែត្រូវបានរៀបចំឡើងនៅដើមខែមេសា នៅតាមទីវត្តអារាមដើម្បីអបអរនៅពិធីបុណ្យចូ លឆ្នាំប្រពៃណីខ្មែរនាពាក់កណ្តាលខែ ដែលជាការរៀបចំដោយក្រុមស្ថាបនិក លើកស្ទួយសិល្បៈវប្បធម៌មួយឈ្មោះថាភ្លើងគប់។ ក៏ប៉ុន្តែនៅឆ្នាំនេះ ក៏ដូចទៅនឹងឆ្នាំមុនដែរ បុណ្យភូមិ ត្រូវបានប្រកាសថា នឹងរៀបចំតាមប្រព័ន្ធឌីជីថល ដោយមានការឡាយផ្ទាល់ពីហ្វេសប៊ុកផេកផ្ទាល់ខ្លួនពីថ្ងៃទី០៩ដល់ថ្ងៃទី១១មេសា។ កញ្ញា រិទ្ធី លំអរពេជ្រ ប្រធានមហោស្រពបុណ្យភូមិ បានប្រាប់ឲ្យដឹងថា នៅឆ្នាំនេះ បុណ្យភូមិបានត្រៀមខ្លួនរួចរាល់ក្នុងការបន្តនាំយកទស្សនីយភាពសិល្បៈបុរាណខ្មែរ និងល្បែងប្រជាប្រិយខ្មែរ ដល់សាធារណជនដែលទន្ទឹងកម្មវិធីបុណ្យភូមិ ហើយនៅឆ្នាំនេះបុណ្យភូមិនឹងធ្វើឡើងក្រោមប្រធានបទថា«បុណ្យភូមិទៅកាន់ពិភពឌីជីថល»។