បទយកការណ៍

លោកអោម តារា៖ ខ្ញុំមិនធ្វើការងារសប្បុរសដើម្បីអួតគេទេ គឺខ្ញុំចង់ជួយក្មេងរស់នៅលើគំនរសំរាមចេញផុតពីភាពអវិជ្ជា

សំឡេង ០៩:៥៧
លោកអោម តារា ព្រមទាំងក្មេងៗដែលលោកជួយ
លោកអោម តារា ព្រមទាំងក្មេងៗដែលលោកជួយ © សហការី

នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃនេះ ​ហេង សុខនី​ សូមណែនាំ​លោកអ្នកស្តាប់ឱ្យស្គាល់​ លោក​អោម តារា​ ស្ថាបនិក​អង្គការ​មេត្រីភាព​ដើម្បីកុមារ​ និង​ចាស់ជរា។​ ​លោកអោម តារា ​បានលើកឡើងថា ​រូបភាព​ក្មេងតូចៗរស់នៅ​ និងហូបចុក​លើគំនរ​សំរាម​ គឺជាហេតុបណ្តាលឱ្យ​រូបលោក​ចង់ជួយ​ក្មេងទាំងនោះឱ្យ​ផុតពីស្ថានភាព​អួរអាប់​ទាំងនេះ ​ដោយផ្តល់ការសិក្សា​កម្រិតបឋម​ កន្លែង​សិក្សា ​និងអារហារពេលថ្ងៃ​ដល់ពួកគេ​។​  ស្ថាបនិក​អង្គការ​មេត្រីភាព​ដើម្បីកុមារ​ និងចាស់ជរា​រូបនេះ ​បានគូសបញ្ជាក់​បន្ថែមថា​ ខ្ញុំមិនធ្វើការងារ​សប្បុរសធម៌​ដើម្បី​អួតគេទេ​គឺខ្ញុំចង់ជួយក្មេង​រស់នៅលើគំនរ​សម្រាម​ទាំងនោះ​ឱ្យចេញផុត​ពីភាព​អវិជ្ជា​។​