នាយកអង្គការមនុស្សចាស់៖ «ការតាំងបង្ហាញស្នាដៃសមត្ថភាពមនុស្សចាស់ ជាការដាស់តឿនសង្គមកុំឲ្យរើសអើងសមត្ថភាពពួកគាត់»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:២០
ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក សមាគមមនុស្សចាស់នៅឯខេត្តបាត់ដំបងបានដាក់តាំងបង្ហាញស្នាដៃនិងទេពកោសល្យក្រុមមនុស្សចាស់នៅក្នុងសមាគម ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានបានមើលឃើញពីសមត្ថភាពនិងបញ្ហាដែលក្រុមមនុស្សចាស់កំពុងជួបប្រទះពេលបច្ចុប្បន្ន។ បើតាមលោក ទុំ វ៉ារី នាយកប្រតិបត្តិនៃអង្គការមនុស្សចាស់កម្ពុជា គម្រោងតាំងបង្ហាញស្នាដៃសិល្បៈមនុស្សចាស់ ជាការពញ្ញាក់អារម្មណ៍ឲ្យមានការឲ្យតម្លៃស្នាដៃសិល្បៈមនុស្សចាស់ ដូចទៅនឹងស្នាដៃសិល្បៈមនុស្សវ័យក្មេងដែរ និងម្យ៉ាងវិញ ជាការដាស់តឿនកុំឲ្យមានការរើសអើងលើសមត្ថភាពរបស់មនុស្សចាស់។