បទយកការណ៍

លោក លឹម វណ្ណី៖ខ្ញុំមានក្តីរំភើបណាស់ មិននឹកស្មានថាសំរាមក្លាយជាមាស

សំឡេង ០៨:១៥
លោក លឹម វណ្ណី ថៅកែសិប្បកម្មកែច្នៃសំរាមថង់ប្លាស្ទិកនៅខណ្ឌដង្កោ
លោក លឹម វណ្ណី ថៅកែសិប្បកម្មកែច្នៃសំរាមថង់ប្លាស្ទិកនៅខណ្ឌដង្កោ © សហការី

នៅក្នុង​នាទី​ជីវិត​ជោគជ័យរបស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ​នៅពេលនេះ អ៊ឹង ប៊ុនថន សូម​ណែនាំលោកអ្នក​ឲ្យស្គាល់​លោក លឹម វណ្ណី ​ជាថៅកែ​សិប្បកម្ម​កែច្នៃ​សំរាមថង់ប្លាស្ទិក​នៅខណ្ឌដង្កោ​។ ​អតីត​ជាងជួសជុល​រថយន្ត​រូបនេះ​បាន​បង្កើត​សិប្បកម្ម​នេះឡើង​កាលពីជាង១០​មុន តែពេលនេះ​ការ​កែ​ច្នៃ​សំរាមចេញពី​ថង់ប្លាស្ទិក​បានក្លាយ​ជា​ឱកាស​មាស​សម្រាប់​ លោក​ លឹម វណ្ណី ខណៈ​មនុស្សមួយ​ចំនួន​មើល​រំលង​ការងារ​ប្រភេទនេះ។