បទយកការណ៍

កូវីដ១៩មិនបានរាំងស្ទះការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរជាលក្ខណៈគ្រួសារទេ

សំឡេង ០៧:១៣
ការសែនព្រេនជាលក្ខណៈគ្រួសារ
ការសែនព្រេនជាលក្ខណៈគ្រួសារ © Internet

ត្បិតតែ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ មិនបាន​ប្រារព្ធ​ឱ្យបានធំដុំ​នៅតាមភូមិ​ ឃុំ ​សង្កាត់ ​ក៏ដោយ ​តែការរៀបចំ​ជាលក្ខណៈ​ក្នុងរង្វង់​គ្រួសារ​នៅតែកើតមាន​ដដែល​ តាមរយៈ​ការរៀបចំ​ទទួលទេព្តាឆ្នាំថ្មី​ ឆ្នាំឆ្លូវព្រះនាម​មណ្ឌាទេវី​។​ នេះក៏ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន​ដែលវិទ្យុ​បារាំង​បានជួបសម្ភាសន៍​ បានលើកឡើងថា​ ទម្លាប់​សែនព្រេន​នាំមកនូវ​សេចក្តីសុខ​ សេចក្តីចម្រើន​ចៀសចាក​នូវឧបទ្រុប​ចង្រៃ​ ពិសេស​ជំងឺរាតត្បាត​កូវីដ១៩​ ដែលបានបង្អាក់​ការប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​២ឆ្នាំជាប់គ្នា​មកហើយ​។