បទយកការណ៍

កូវីដ១៩៖របាំ​ត្រុដិ​មិន​បាន​ចេញ​សម្ដែង​ពីរ​ឆ្នាំ​ហើយ

សំឡេង ០៧:៥៨
សកម្មភាពសម្ដែងរបាំត្រុដិ
សកម្មភាពសម្ដែងរបាំត្រុដិ © Internet

នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​របាំ​ត្រុដិ​មិន​បាន​ចេញ​សម្ដែង​បណ្ដេញ​ឧបទ្រព​ចង្រៃ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូល​ឆ្នាំ​ខ្មែរ​ដោយ​សារ​ការ​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។  ឧប​ទ្រព​ចង្រៃ​ដែល​បណ្ដាល​មក​ពី​កូវីដ១៩ មិនយក​របាំ​ត្រុដិ​ទៅ​បាន​បណ្ដេញ​បាន​ឡើយ។ នៅ​ពេល​ដែល​គ្មាន​ការ​សម្ដែង​តួអង្គ​ក្នុង​របាំត្រុដិ​មិន​ថា ព្រានព្រៃ ប្រើស​ យក្ស ក្ញោក ជាដើម ចេញ​មក​ធ្វើ​ការងារ​ផ្សេងៗ​តាម​ភាព​ជាក់ស្ដែង​ដែល​អាច​ធ្វើ​បាន​ដូច​ជាៈសូន្យ​រូប ការ​ជួស​ជុល​គ្រឿង​ម៉ាស៊ីន​ជា​ដើម។