បទយកការណ៍

យុទ្ធនាការចែកស្បៀងអាហារដល់អ្នកខ្វះខាតក្នុងគ្រាកូវីដ១៩បានផុសផុលឡើងនៅភ្នំពេញ

សំឡេង ០៧:២៦
សកម្មភាព​ចែក​អំណោយ​ដល់​ពលរដ្ឋ​ខ្វះខាត​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩។
សកម្មភាព​ចែក​អំណោយ​ដល់​ពលរដ្ឋ​ខ្វះខាត​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩។ © Facebook

ចាប់តាំងពីអាជ្ញាធរទីក្រុងភ្នំពេញ​បិទតំបន់​មួយចំនួន​ដែល​ផ្ទុះកូវីដ១៩​មកនោះ គេ​សង្កេត​ឃើញថា សកម្មភាព​មនុស្សធម៌ជាច្រើនបានកើតឡើងយ៉ាងផុសផុល​ ទៅតាម​លទ្ធភាពរបស់​ប្រជាពលរដ្ឋនៅទីក្រុង​ភ្នំពេញ។ សកម្មភាព​គឺមានទាំងការចែកអំណោយរបស់​រដ្ឋាភិបាល​ទៅដល់​ពលរដ្ឋនៅតំបន់​​ដែល​ធ្វើ​ចត្តាឡីស័ក និង​សកម្មភាព​ចែកកញ្ចប់អាហារ និង​គ្រឿង​បរិភោគជាច្រើន​ ដែល​កើតចេញពីទឹក​ចិត្ត​របស់​អ្នក​មាន​លទ្ធភាពមួយចំនួន។ ប៉ុន្តែ​សកម្មភាពនេះបាន​ស្ងប់ស្ងាត់ទៅវិញ​បន្ទាប់ពីមានបំរាមគោចរ។