បទយកការណ៍

កម្មករ​មួយ​ចំនួន​ដែល​រោង​ចក្រ​បិទ កំពុង​ត្រូវ​ការ​ស្បៀង ខណៈ​ការ​ចែក​អំណោយ​នៅ​មាន​កំណត់

សំឡេង ០៧:៣៤
សកម្មភាព​ចែក​អំណោយ​ដល់​ពលរដ្ឋ​ខ្វះខាត​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩។
សកម្មភាព​ចែក​អំណោយ​ដល់​ពលរដ្ឋ​ខ្វះខាត​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩។ © Facebook

រោងចក្រ​ទាំង​អស់​នៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ត្រូវ​បាន​បិទ​ទ្វារ​ទាំង​ស្រុង​ចាប់​តាំង​ពី​ថ្ងៃទី១៥​មេសា​មក នៅគ្រា​ដែល​រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ក្រុង​ទាំង​ពីរ​នេះ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។  អស់​រយៈ​ពេល​ជិត​២​សប្តាហ៍​មក​នេះ  កម្មករ​រោងចក្រ​ខ្លះ​បរិភោគ​តែ​មី និង​ត្រី​ខ ខណៈ​ជិត​អស់​អង្ករ​ច្រក​ឆ្នាំង​។ចំណែក​ការ​ចែក​អំណោយ​របស់​រដ្ឋាភិបាល​ក៏​មាន​ផង​ដែរ តែ​មិន​បាន​ទៅ​ដល់​ដៃកម្មករ​មួយ​ចំនួន​ដែល​រស់​នៅ​តំបន់​ដាច់​ឆ្ងាយ​ពី​គេ​នោះ​ឡើយ​។