បទយកការណ៍

កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?

សំឡេង ១០:៥០
ក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជំងឺកូវីដធ្ងន់ធ្ងរ​នៅមន្ទីរពេទ្យ Joseph Imbert នៅភាគខាងត្បូងប្រទេស​បារាំង នៅខែតុលា ឆ្នាំ ២០២០
ក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជំងឺកូវីដធ្ងន់ធ្ងរ​នៅមន្ទីរពេទ្យ Joseph Imbert នៅភាគខាងត្បូងប្រទេស​បារាំង នៅខែតុលា ឆ្នាំ ២០២០ AP - Daniel Cole

ការព្យាបាលជំងឺកូវីដ ១៩ បានរំលេចឲ្យឃើញ សមត្ថភាពធ្វើការរបស់គ្រូពេទ្យជំនាញមួយ ដែលគេធ្លាប់មើលរំលង មិនសូវស្គាល់ ច្រើន កន្លងមក។ គ្រូពេទ្យជំនាញ ខាងសណ្តំ សង្រ្គោះបន្ទាន់ បានដើរតួនាទី សំខាន់ចាំបាច់ ខ្លាំងណាស់ សម្រាប់ទ្រទ្រង់ ព្យាបាល អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ នៅប្រទេសបារាំង មានជនជាតិខ្មែរ ច្រើនគួរសមដែលបានប្រកបវិជ្ជាជីវៈមួយនេះ នៅមន្ទីរពេទ្យ រដ្ឋ និងឯកជន ក្នុងទីក្រុងប៉ារីស។ នៅក្នុងបទយកការណ៍នៅថ្ងៃសុក្រនេះ ឈាង បុប្ផា នឹងណែនាំលោកអ្នកនាងឲ្យបានស្គាល់គ្រូពេទ្យខ្មែរ ជំនាញខាងប្រពោធនកម្ម ដែលធ្វើការនៅ មន្ទីរពេទ្យបារាំង។