ជំងឺកូវីដរំលេចឲ្យឃើញ​ការងាររបស់​គ្រូពេទ្យជំនាញប្រពោធនកម្ម​នៅបន្ទប់សង្រ្គោះបន្ទាន់

សំឡេង ១១:០០
គ្រូពេទ្យ​កាន់ដៃអ្នកជំងឺកូវីដ​នៅ មន្ទីរពេទ្យJoseph Imbert នៅភាគខាងត្បូងប្រទេសបារាំង នៅខែតុលា ឆ្នាំ ២០២០​
គ្រូពេទ្យ​កាន់ដៃអ្នកជំងឺកូវីដ​នៅ មន្ទីរពេទ្យJoseph Imbert នៅភាគខាងត្បូងប្រទេសបារាំង នៅខែតុលា ឆ្នាំ ២០២០​ AP - Daniel Cole

ការបង្កើតជំនាញថ្មី និង​ឱកាស​ទទួល​បាន​ការងារ​ ក្នុង​ពេល​កំពុងជួបវិបត្តិហិរញ្ញត្ថុ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧៥ ជាមូលហេតុដែលធ្វើឲ្យវេជ្ជបណ្ឌិតខ្មែរនៅប្រទេសបារាំង មួយចំនួនធំបាន​ជ្រើសរើសមុខជំនាញជាគ្រូពេទ្យសណ្តំ ធ្វើការ នៅបន្ទប់សង្រ្គោះបន្ទាន់ នៅ​មន្ទីរពេទ្យរដ្ឋបារាំង។ នៅក្នុងសម័យកូវីដ គ្រូពេទ្យប្រពោធនកម្ម មមាញឹករវល់ខ្លាំងគេ ព្រោះពួកគាត់ជាអ្នកទទួលព្យាបាល តាមដានស្ថានភាពអ្នកជំងឺកូវីដធ្ងន់ធ្ងរក្នុងបន្ទប់សង្រ្គោះបន្ទាន់។ តើអ្វីជាការងារពិតប្រាកដរបស់គ្រូពេទ្យប្រពោធនកម្ម?