បទយកការណ៍

បិទ​ខ្ទប់​រាជធានី៖ អ្នក​សំអាត​បង្ខំ​ចិត្ត​ចេញ​ធ្វើ​ការ​ដើម្បី​ជីវភាព​និង​ដោះ​បំណុល

សំឡេង ០៥:៥៥
ស្ដ្រី​អ្នក​បោស​សំអាត​ទីក្រុង​ម្នាក់ ដែល​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ធ្វើ​ការ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី ដើម្បី​ជីវភាព​និង​ដោះ​បំណុល។
ស្ដ្រី​អ្នក​បោស​សំអាត​ទីក្រុង​ម្នាក់ ដែល​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ធ្វើ​ការ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី ដើម្បី​ជីវភាព​និង​ដោះ​បំណុល។ © អេង គីមហុង

អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ អ្នក​មាន​ឬ​អ្នក​មាន​ជីវភាព​សមរម្យ សំងំ​នៅ​ផ្ទះ​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល តែ​ចំពោះ​អ្នក​ទីទាល់​ក្រ​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ក្រៅ​ដើម្បី​ក្រពះ​និង​បំណុល​។ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ក្នុង​ចំណោម​អ្នក​ធ្វើ​អនាម័យ​ផ្សេង​ទៀត បង្ខំ​ចិត្ត​ជិះ​កង់​កាត់​រនាំង​ប៉ូលីស​មក​សំអាត​ទីតាំង​ដែល​ខ្លួន​ធ្លាប់​ប្រចាំការ​ដើម្បី​យក​ប្រាក់​លោះ​បំណុល​ធនាគារ និង​សល់​ចំណែក​ខ្លះ​ពី​ការ​បង់​ធនាគារ បង់​ថ្លៃ​ទឹក​ភ្លើង។ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ ស្រ្តី​ដដែល​បាន​ឲ្យ​ដឹង​ថា គ្មាន​នរណា​ចង់​ចេញ​ក្រៅ​ផ្ទះ​អំឡុង​ពេល​រោគ​កំពុង​រាត​ត្បាត​នោះ​ទេ តែ​ការងារ​ជា​អ្នក​អនាម័យ​ត្រូវ​តែ​ចេញ ហើយ​បើ​មិន​ចេញ នោះ​សំរាម​ចាល់ឡើង វា​អាច​នាំ​មក​នូវ​រោគ​អាសន្ន​ផ្សេង​ទៀត​។