បទយកការណ៍

លោក ឃុត សុគុណ៖ជីវិតលើសមរភូមិសារព័ត៌មានមិនងាយស្រួលទេតែខ្ញុំមិនបោះបង់វា ចោលដោយងាយដែរ

សំឡេង ០៨:៣៧
លោក ឃុត សុគុណ ក្នុងពេលបំពេញការងារជាអ្នកសារព័ត៍មាន
លោក ឃុត សុគុណ ក្នុងពេលបំពេញការងារជាអ្នកសារព័ត៍មាន © សហការី

នៅក្នុង​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក​លើកទី២៨ ​ អ្នកសារព័ត៌មាន​នៅកម្ពុជា​ទាំងបុរស ​និងស្ត្រី​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ពួកគេ​រៀងៗខ្លួន​ដោយមានភ្ជាប់​រូបភាព​អំពី​បេសកម្ម ​រាយការណ៍​ព័ត៌មាន​របស់ខ្លួន​ជូនប្រជាពលរដ្ឋ​។ ​នៅក្នុងសមរភូមិ​ព័ត៌មាន​ អ្នកសារព័ត៌មាន​ត្រូវបាន ​គេមើលឃើញថា ​ជាតួអង្គ​មួយឈ្មុសឈ្មុល ​ពុះពារ​ ជំនះ​រាល់បញ្ហា ​ដើម្បី​ទទួលបាន​ព័ត៌មាន​បំរើ ត្រចៀក​អ្នកស្ដាប់​។ ​ក្នុងនោះក៏មាន​ លោក ​ឃុត សុគុណ ​អ្នកយកព័ត៌មាន​នៃវិទ្យុ​សំឡេង​ប្រជា ធិបតេយ្យ​VOD។​  ជីវិតជាអ្នកសារព័ត៌មាន​សម្រាប់​បុរស​ពិការ​រូបនេះ​មិនមែនជារឿង​ងាយស្រួល ​ប៉ុន្មានទេ​ ប៉ុន្តែលោក​ក៏មិនបោះបង់​វាចោលដោយងាយដែរ​។