បទយកការណ៍

អ្នក​ចិញ្ចឹម​ត្រី​ទទូច​ឲ្យ​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​ពី​វៀតណាម ដើម្បី​លក់​ចេញ​ត្រី​របស់​ខ្មែរ​ដែល​នៅ​ចាល់

សំឡេង ០៨:៤១
វារីវប្បកម្ម​នៅ​កម្ពុជា
វារីវប្បកម្ម​នៅ​កម្ពុជា © សហការី

ក្រុម​អ្នក​ចិញ្ចឹម​ត្រី​បាន​អះអាង​ដូច​ៗ​គ្នា​ថា ត្រី​របស់​ពួកគេ​កំពុង​លក់​មិន​ចេញ ហើយ​ខ្លះ​លក់​បាន​តែ​ក្នុង​តម្លៃ​ទាប មិន​រួច​ថ្លៃ​ដើម។ ពួក​គេ​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​នាំ​ចូល​ត្រី​ពី​វៀតណាម​លើស​តម្រូវ​ការ ​ធ្វើ​ឲ្យ​ត្រី​របស់​កសិករ​ខ្មែរ​ត្រូវ​នៅ​ចាល់ លក់​មិន​ចេញ។ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ខ្លះ​ដែល​អស់​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​មុខ​របរ​នេះ​ត​ទៅ​ទៀត ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​ត្រី​ពី​ក្រៅ ដើម្បី​បញ្ចេញ​ត្រី​របស់​ខ្មែរ​ដែល​នៅ​ចាល់ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​​ស្នើ​ឲ្យ​ពួក​គេ​រង់​ចាំ​បន្តិច​សិន​។