បទយកការណ៍

«មានឆន្ទៈខ្ពស់» ជា​ការ​តាំង​ចិត្ត​ចម្បង​របស់​ក្រុម​គ្រូពេទ្យ​​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩

សំឡេង ០៨:៤៤
ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ (រូបតំណាង)
ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ (រូបតំណាង) © Internet

ស្លៀក​ពាក់​សម្លៀក​បំពាក់​ខោ​អាវ​ឃ្លុំជិត​ៗ​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង រស់​នៅ​បែក​ពីគ្រួសារ ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺ​ជា​រៀង​រាល់​ថ្ងៃ ជា​ទុក្ខ​លំបាក​របស់​គ្រូពេទ្យ​ជួរមុខ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។ ដោយ​រំពឹង​ខ្ពស់​ថា ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ជូន​ពលរដ្ឋ ជា​រនាំង​​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​មួយ ក្រុម​គ្រូពេទ្យ​​ដែល​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ហៅ​ថា «ជា​កង​ទ័ព​អាវ​ស»នេះ នៅ​តែ​បន្ត​កិច្ច​ការងារ​ខ្លួន​យ៉ាង​ស្រស្រាក់​ស្រសាំដដែល​។ បេសកកម្ម​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​គ្រប់​រូប​អាច​បន្ត​ទៅ​បាន​នោះ គឺ​កើត​ចេញ​ពី​ឆន្ទៈ​និង​ភាព​អត់​ធ្មត់​ខ្ពស់​។