បទយកការណ៍

កូវីដ១៩៖បង្ខំឲ្យស្រីម៉ៅក្នុងមុខរបរជាអ្នករត់ឌុបប្ដូរពីដឹកមនុស្សមកដឹកឥវ៉ាន់វិញ

សំឡេង ០៦:១៥
ការប្រកបរបរជាអ្នករត់ឌុបនៅក្នុងទីក្រុងភ្នំពេញនាពេលកន្លងទៅ
ការប្រកបរបរជាអ្នករត់ឌុបនៅក្នុងទីក្រុងភ្នំពេញនាពេលកន្លងទៅ © សហការី

ស្ថានភាពកូវីដ១៩​បានបង្ខំឲ្យ​មនុស្សគ្រប់រូប​សម្របខ្លួន​តាមដើម្បី​កត្តាជីវភាព​ក្នុងបរិបទនេះ​។​ ជាក់ស្ដែង​ស្ត្រីម្នាក់ឈ្មោះ​ម៉ៅ​ក្នុងមុខរបរ​ជាអ្នករត់ឌុប​បានប្ដូរពី​ដឹកមនុស្ស​មកដឹក​ឥវ៉ាន់​ជំនួសវិញ​។​ ភាគច្រើន​ឥវ៉ាន់​ដែលអ្នកស្រី​ សែម ស្រីម៉ៅ ​ដឹកចេញ​ជាស្បៀង​របស់​អង្គការ​ដឹកចែកជូន​ប្រជាពលរដ្ឋ​រស់នៅតំបន់​ក្រហម​។​