បទយកការណ៍

កញ្ញា វ៉ិត ស្រីឡា៖ ខ្ញុំរៀនវិស្វកម្មទឹក ដោយសារកម្ពុជាសម្បូរទឹកតែការគ្រប់គ្រងទឹកនៅមានកម្រិត

សំឡេង ០៩:០០
កញ្ញា វ៉ិត ស្រីឡា និស្សិតជិតបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មទឹក និងបរិស្ថាន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
កញ្ញា វ៉ិត ស្រីឡា និស្សិតជិតបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មទឹក និងបរិស្ថាន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា © សហការី

នៅក្នុង​កម្មវិធី​ជីវិតជោគជ័យ​នៅពេលនេះ អ៊ឹង ប៊ុនថន ​សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់ កញ្ញា​ វ៉ិត ស្រីឡា គឺជានិស្សិត​ជិត​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​ទឹក និង​បរិស្ថាន នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា។ ជ័យលាភីលេខ២​​លើ​គម្រោង«សម្អាត​ទឹកកខ្វក់​»រូបនេះ​បាន​និយាយថា នាង​ចាប់​យក​ជំនាញ​វិស្វកម្មទឹក គឺ​ដោយសារតែ​ឃើញថា កម្ពុជា​ជាប្រទេស​សម្បូរធនធានទឹក​ តែ​ការ​គ្រប់​គ្រង​ទឹកនៅមានកម្រិត​ ខណៈ​ការ​សម្អាតទឹក​កខ្វក់​ មុនពេល​បង្ហូរចូលទៅ​ក្នុង​ទន្លេ​ក៏នៅជួបបញ្ហាច្រើន។