បទយកការណ៍

កូវីដ១៩៖ អ្នកធាក់ស៊ីក្លូមានបាយហូបដោយសារតែជំនួយ មិនមែនដោយសាររបរនេះឡើយ

សំឡេង ០៩:៣៦
បុរសដែលប្រកបរបរជាអ្នកធាក់ស៊ីក្លូ
បុរសដែលប្រកបរបរជាអ្នកធាក់ស៊ីក្លូ © សហការី

ការប្រកបរបរ​ចិញ្ចឹមជីវិត​ជាអ្នកធាក់ស៊ីក្លូ​នាបរិបទកូវីដ១៩នេះ ​ច្បាស់ណាស់​ប្រាកដជាគ្មាន​បាយហូបទេ​ ដោយសារ​មិនមានភ្ញៀវទេសចរណ៍ ​និងអ្នកជិះដូចមុន​ នេះគឺជាការលើកឡើង​ពីក្រុមអ្នកធាក់ស៊ីក្លូ។ ​បើទោះបីជាយ៉ាងណាក៏ដោយ​ ជំនួយ​សប្បុរសជន​ និងរដ្ឋាភិបាល​ បានជួយសម្រាល​បន្ទុកនិង​បញ្ហា​ក្រពះក្រុម​បុរសចំណាស់វ័យ​ខ្ទង់​៥០ឆ្នាំ ប្រមាណជា​៣០០នាក់ ​ដែលកំពុង​ជាប់គាំង​នៅរាជធានី​ភ្នំពេញ​។