បទយកការណ៍

រងគ្រោះដោយវិបត្តិកូវីដ៖ មគ្គទេសក៍នៅសៀមរាបក្លាយជាមគ្គទេសក៍ទេសចរតាមយូធូប

សំឡេង ០៧:២៥
លោក សឿន ធី ដែលជាមគ្គទេសទេសចរណ៍
លោក សឿន ធី ដែលជាមគ្គទេសទេសចរណ៍ © សហការី

មិនខុសពី​អ្នកបាត់បង់​ការងារផ្សេងៗទេ ​អ្នកធ្វើការងារ​ខាងវិស័យ​ទេសចរណ៍ ​ដែលអាស្រ័យ​លើការនាំ ទេសចរណ៍​ទស្សនាប្រាសាទ ​ឬទីកន្លែង​ប្រវត្តិសាសនានា​ ក៏បានបាត់បង់​ការងារ​របស់ខ្លួន​។​ ​បាត់បង់ការងារដែល​ផ្តល់ចំណូល​សម្រាប់គ្រួសារ ​ធ្វើឲ្យពួកគេក្លាយជា​អ្នកធ្វើការងារ​ក្នុងវិស័យសំណង់ ​ដឹកជញ្ជូន​ម្ហូបអាហារ ​ជាដើម​។​ ខុសពីគេ​ លោក​ សឿន ធី​ បានចាប់យកការងារ​បង្កើតវីដេអូ​តាមយូធូប ​ដើម្បីចែករំលែក​វប្បធម៌ផង ​និងសង្ឃឹម​រកបានចំណូលខ្លះ ​ខណៈលោកគ្មាន​ការងារធ្វើ​។