បទយកការណ៍

ពលរដ្ឋអូសរទេះ និងរត់ឌុបនៅព្រំដែនប៉ោយប៉ែតទទូចឱ្យអាជ្ញាធរបើកព្រំដែនឡើងវិញ

សំឡេង ០៧:៥៤
អ្នកអូសរទេះដឹកឥវ៉ាន់ដែលប្រកបការងារនៅក្រុងប៉ោយប៉ែត
អ្នកអូសរទេះដឹកឥវ៉ាន់ដែលប្រកបការងារនៅក្រុងប៉ោយប៉ែត © សហការី

អ្នកអូសរទេះ​ដឹកឥវ៉ាន់​ អ្នកលក់ដូរ​ក្នុងផ្សារ​ និងអ្នករត់ឌុប​ជាដើម ​បានទទូចឱ្យអាជ្ញាធរ​បើកច្រកព្រំដែន​ឡើងវិញ ​បន្ទាប់ពីពួកគេ​ប្រឈមនឹងការដាច់បាយ ​ដែលបណ្តាល​មកពីការបិទព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ជាង១ឆ្នាំមកនេះ​។ បើទោះបី​ជាងដាច់បាយ​ពួកគេមិនស្នើសុំ​អំណោយនោះទេ​ គឺស្នើឱ្យតែមាន​ការបើកច្រកព្រំដែន​ឡើងវិញតែប៉ុណ្ណោះ ​ដើម្បីអាចរកប្រាក់​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ​។