បទយកការណ៍

ពលរដ្ឋខ្លះព្រួយបារម្ភពីបញ្ហាដីហុយលើផ្លូវជាតិលេខ២ ខណៈរថយន្តដឹកខ្សាច់ចរាចរទាំងថ្ងៃទាំងយប់

សំឡេង ០៨:៣០
រថយន្ដដឹកខ្សាច់ដែលចរាចរលើផ្លូវជាតិលេខ២
រថយន្ដដឹកខ្សាច់ដែលចរាចរលើផ្លូវជាតិលេខ២ © សហការី

ពលរដ្ឋ​មួយចំនួន​មានទីលំនៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ​ឬត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវនេះ​ កំពុង​សម្តែង​ការព្រួយ​បារម្ភ​ពីបញ្ហា​សុខភាព​ និងបញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពេលធ្វើដំណើរ​។​ ការព្រួយ​បារម្ភនេះ​ គឺដោយសារ​កំណាត់ផ្លូវ​ជាតិនេះ​បច្ចុប្បន្ន​ កំពុង​ចរាចរ​ដោយ​រថយន្ត​ដឹកខ្សាច់​ទាំងថ្ងៃ ​ទាំងយប់ ​ដែលបណ្តាល​ឲ្យគ្រប់ខ្សាច់​ធ្លាក់ហុយ​លើដងផ្លូវ​។ ​បន្ថែមពីនេះ ​អ្នកខ្លះ​ក៏ព្រួយ​បារម្ភ​ពីបញ្ហា​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​ ដោយសារ​កំណាត់​ផ្លូវមួយ​ចំនួន​រងការ​ខូចខាត​ និងជួសជុល​ឡើងវិញ​ជាបន្តបន្ទាប់​។